នៅទីបំផុតធនាគារកណ្តាលអាមេរិកបានសម្រេចថា នឹងរក្សាអត្រាការប្រាក់ដដែល ពោលគឺមិនបានដំឡើងអត្រាការប្រាក់ដូចការគ្រោងទុករបស់អ្នកវិភាគនោះឡើយ។ នេះបើយោងតាមការសេចក្តីប្រកាសរបស់លោកស្រី Yellen ប្រមុខធនាគារកណ្តាលអាមេរិកធ្វើឡើងនៅក្រោយកិច្ចប្រជុំកាលពីម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ស្ថាប័នខាងលើបិទបញ្ចប់ទៅ លោកស្រីបានលើកឡើងពីទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចអាមេរិកដែលមានសញ្ញាណល្អឡើងវិញ ក៏ប៉ុន្តែសញ្ញាណនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ធនាគារកណ្តាលប្រញាប់ប្រញាល់ក្នុងការដំឡើងអត្រាការប្រាក់នោះ។
យ៉ាងណាមិញលោកស្រីបានបញ្ជាក់ថា ការដំឡើងអត្រាការប្រាក់អាចនឹងទំនងធ្វើឡើងនៅចុងឆ្នាំ ២០១៦នេះ ហើយអ្វីដែលត្រូវធ្វើបន្ទាប់នោះគឺត្រូវរង់ចាំមើលពីស្ថានភាពសេដ្ឋកិច្ចបន្តទៀតសិន ថាតើវាអាចមានកំណើនល្អប្រសើរឡើងវិញដូចគោលដៅដែលបានកំណត់ឬអត់។
ទោះបីជាបែបនេះក្តី គណៈកម្មការនៅក្នុងកិច្ចប្រជុំកំពូលខាងលើបានសម្រេចនៅក្នុងសេចក្តីថ្លែងការណ៍ថា ការដំឡើងអត្រាការប្រាក់នឹងធ្វើឡើងចំនួនពីរលើកនៅក្នុងឆ្នាំ ២០១៧ ខាងមុខ និង ៣ លើកសម្រាប់ឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ ក្នុងរង្វង់ ២,៦២៥% សម្រាប់ត្រីមាសនីមួយៗ៕
Tel: 098 24 20 18 For More Information.

No comments:
Post a Comment