ព័ត៌មានរូបិយប័ណ្ណ ប្រេង និង មាសប្រចាំថ្ងៃនេះ
25-Nov-2016
លុយយ៉េនជប៉ុនកំពុងបន្តធ្លាក់ថ្លៃក្នុងថ្ងៃទី៤គិតត្រឹមថ្ងៃសុក្រចុងសប្តាហ៍នេះដោយបានខាតបង់អស់
០៣% ត្រូវបានជួញដូរក្នុងតម្លៃ ១១៣,៦៩ យ៉េនក្នុងមួយដុល្លារ។
សរុបនៅសប្តាហ៍នេះ វាបានធ្លាក់ថ្លៃអស់ ២,៥%
ដែលជាការធ្លាក់ថ្លៃប្រចាំសប្តាហ៍ជាលើកទី៣ និង
មានស្ថានភាពអាក្រក់បំផុតនៅក្នុងចំណោមរូបិយប័ណ្ណផ្សេងៗទៀត។
ចំណែកប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង លុយបាតរបស់ថៃ
លុយរីងជីតរបស់ម៉ាឡេស៊ីនៅតែធ្លាក់ថ្លៃដដែល
ខណៈដែលលុយយន់របស់ចិនបានស្ថិតនៅក្នុងជំហរជួញដូរទាបបំផុតគិតត្រឹមជិត៨ឆ្នាំមកនេះបន្ទាប់ពីធនាគារកណ្តាលរបស់ខ្លួនបានបញ្ចុះអត្រាការប្រាក់គោលដើម្បីកែទម្រង់លើរូបិយប័ណ្ណរបស់ខ្លួននៅក្នុងរយៈពេលចុងក្រោយនេះ។
ងាកទៅមើលតម្លៃមាសវិញ បានងើបឡើងបន្តិចវិញក្នុងចំនួន ០,១%
ត្រូវបានជួញដូរនៅក្នុងតម្លៃ ១ ១៨២,១៦ ដុល្លារក្នុងមួយអោន
ក្រោយធ្លាក់ថ្លៃបន្តបន្ទាប់គ្នាអស់រយៈពេល៣ថ្ងៃកន្លងទៅ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់សប្តាហ៍នេះ វាបានធ្លាក់ថ្លៃអស់ ២,១%។
ចំណែកតម្លៃប្រេងឆៅវិញ នៅលើទីផ្សារជួញដូរប្រេង West Texas
Intermediate ត្រូវបានជួញដូរក្នុងតម្លៃ ៤៧,៩៣
ដុល្លារក្នុងមួយបារ៉ែល។
ដោយសារតែមានទិន្នន័យល្អឡើងវិញនៃសេដ្ឋកិច្ចអាមេរិក និង
គម្រោងបង្កើនការចំណាយថវិកាជាតិរបស់ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិកគឺលោក
Donald Trump
បានញាំងឲ្យធនាគារកណ្តាលអាមេរិកត្រៀមខ្លួនដំឡើងអត្រាការប្រាក់របស់ខ្លួននៅខែក្រោយនេះ។
គោលនយោបាយនេះនឹងផ្តល់សុទិដ្ឋិនិយមដល់ប្រាក់ដុល្លារ
ផ្ទុយពីមាសដែលត្រូវបានគេមើលឃើញថា
កំពុងបន្តធ្លាក់ថ្លៃជាប់ៗគ្នានៅខែនេះ បន្ទាប់ពីបានឡើងថ្លៃ១៤%
ស្ទើរពេញមួយឆ្នាំ ២០១៦នេះ៕
ប្រភព៖ Bloomberg
កំពុងត្រូចការការងារមែនទេ ? ចុច លីងខាងក្រោមនេះ
https://askapgold.com/ib/index?ref=1352
For More Detail Contact: 098 24 20 18