Thursday, November 24, 2016

ព័ត៌មាន​រូបិយប័ណ្ណ ប្រេង និង មាស​ប្រចាំ​ថ្ងៃ​នេះ



ព័ត៌មាន​រូបិយប័ណ្ណ ប្រេង និង មាស​ប្រចាំ​ថ្ងៃ​នេះ

  25-Nov-2016
លុយ​យ៉េន​ជប៉ុន​កំពុង​បន្ត​ធ្លាក់​ថ្លៃ​ក្នុង​ថ្ងៃ​ទី៤​គិត​ត្រឹម​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​ដោយ​បាន​ខាតបង់​អស់ ០៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១៣,៦៩ យ៉េន​ក្នុង​មួយ​ដុល្លារ។ សរុប​នៅ​សប្តាហ៍​នេះ វា​​បាន​ធ្លាក់​ថ្លៃ​អស់ ២,៥% ដែល​ជា​ការ​ធ្លាក់​ថ្លៃ​ប្រចាំ​សប្តាហ៍​ជា​លើក​ទី​៣ និង មាន​ស្ថានភាព​អាក្រក់​បំផុត​នៅ​ក្នុង​ចំណោម​រូបិយប័ណ្ណ​ផ្សេងៗ​ទៀត។
ចំណែក​ប្រាក់​វ៉ុន​របស់​កូរ៉េខាងត្បូង​ លុយ​បាត​របស់​ថៃ លុយ​រីងជីត​​របស់​ម៉ាឡេស៊ី​នៅ​តែ​​ធ្លាក់​ថ្លៃ​ដដែល ខណៈ​ដែល​លុយ​យន់​របស់​ចិន​បាន​ស្ថិត​នៅ​ក្នុង​ជំហរ​ជួញដូរ​​ទាប​បំផុត​​គិត​ត្រឹម​ជិត​៨​ឆ្នាំ​មក​នេះ​បន្ទាប់​ពី​ធនាគារ​កណ្តាល​របស់​ខ្លួន​បាន​បញ្ចុះ​អត្រា​ការប្រាក់​គោល​ដើម្បី​កែទម្រង់​លើ​រូបិយប័ណ្ណ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។
ងាក​ទៅ​មើល​តម្លៃ​មាស​វិញ បាន​ងើប​ឡើង​បន្តិច​វិញ​ក្នុង​ចំនួន ០,១% ត្រូវ​បាន​ជួញដូរ​នៅ​ក្នុង​តម្លៃ ១ ១៨២,១៦ ដុល្លារ​ក្នុង​មួយ​អោន ក្រោយ​ធ្លាក់​ថ្លៃ​បន្តបន្ទាប់​គ្នា​អស់​រយៈពេល​៣​ថ្ងៃ​កន្លង​ទៅ។ ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​សប្តាហ៍​​នេះ វា​បាន​ធ្លាក់​ថ្លៃ​អស់ ២,១%។
ចំណែក​តម្លៃ​ប្រេង​ឆៅ​វិញ នៅ​លើ​ទីផ្សារ​ជួញដូរ​ប្រេង West Texas Intermediate ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៧,៩៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល។
ដោយសារ​តែ​មាន​ទិន្នន័យ​ល្អ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាមេរិក និង គម្រោង​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​របស់​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​អាមេរិក​គឺ​លោក Donald Trump បាន​ញាំង​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក​ត្រៀម​ខ្លួន​ដំឡើង​​អត្រា​ការប្រាក់​របស់​ខ្លួន​នៅ​ខែក្រោយ​នេះ។
គោលនយោបាយ​នេះ​នឹង​ផ្តល់​សុទិដ្ឋិនិយម​ដល់​ប្រាក់​ដុល្លារ ផ្ទុយ​ពី​មាស​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បន្ត​ធ្លាក់​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ខែ​នេះ បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​១៤% ​ស្ទើរ​ពេញ​មួយ​ឆ្នាំ ២០១៦​នេះ៕
ប្រភព៖ Bloomberg
កំពុងត្រូចការការងារមែនទេ​​ ? ចុច​ លីងខាងក្រោមនេះ
https://askapgold.com/ib/index?ref=1352
 For More Detail Contact: 098 24 20 18  

No comments:

Post a Comment