Sunday, November 20, 2016

តម្លៃ​ប្រាក់​ដុល្លារ និង​ប្រេង​​ប្រែប្រួល​តិចតួច ខណៈ​​មាស​បន្ត​ធ្លាក់​ថ្លៃ



តម្លៃ​ប្រាក់​ដុល្លារ និង​ប្រេង​​ប្រែប្រួល​តិចតួច ខណៈ​​មាស​បន្ត​ធ្លាក់​ថ្លៃ

  21-Nov-2016

ការ​ជួញដូរ​ប្រាក់​ដុល្លារ និង ប្រេង​​នៅ​លើ​ទីផ្សារ​​អន្តរជាតិ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ហាក់​មាន​ការ​ប្រែប្រួល​តិចតួច​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​តម្លៃ​មាស​កំពុង​បន្ត​ធ្លាក់​ថ្លៃ​ជិត​មក​តម្លៃ ១ ២០០ ដុល្លារ​ក្នុង​មួយ​អោន (០,៧៥​ដម្លឹង)។
ប្រាក់​ដុល្លារ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០,៨៧ យ៉េន​ក្នុង​មួយ​ដុល្លារ​បន្ទាប់​​ពី​បាន​ធ្លាក់​ថ្លៃ​អស់ ៤% កាល​ពី​សប្តាហ៍​មុន ដែល​ជា​ការ​ធ្លាក់​ថ្លៃ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​កក្កដា​មក។ នេះ​បើ​យោង​តាម​​សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​របស់​ Bloobmerg។
នៅ​ក្នុង​ចំណោម​រូបិយប័ណ្ណ​​ជួញដូរ​នានា​ គេ​សង្កេត​ឃើញ​ថា រូបិយប័ណ្ណ​របស់​​ប្រទេស​អាហ្រ្វិក​ខាងត្បូង​បាន​ធ្លាក់​ថ្លៃ​ខ្ពស់​ជាងគេ​រហូត​ដល់​០,១%។ យ៉ាងណាមិញ ប្រាក់​ដុល្លារ​ហាក់​មាន​សម្ពាធ​ខ្លាំង​ចាប់​តាំង​ពី​លោក Donald Trump ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ដើម​ខែ​វិច្ឆិកា​មក។
ងាក​ទៅ​មើល​​ទីផ្សារ​ជួញដូរ​ប្រេង​នៅ West Texas Intermediate  បាន​ឡើង​ថ្លៃ​​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ថ្ងៃ​ទី២ ពោល​គឺ​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៦,១១ ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​លើ​ទីផ្សារ​ក្រុង​ញីវយ៉ក និង ៤៧,៣០ ដុល្លារ​នៅ​លើ​ទីផ្សារ​ឡុងដុង​របស់​អង់គ្លេស។
ជុំវិញ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ការ​ផលិត​ប្រេង លោក​ Putin ប្រធានាធិបតី​រុស្ស៊ី ដែល​បាន​ព្រមព្រៀង​ជា​មួយ​អង្គការ OPEC បាន​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា គ្មាន​ឡើយ​ឧបសគ្គ​​បន្ត​ទៅ​ទៀត​ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ពន្យារពេល។ ចំណែក​រដ្ឋមន្ត្រី​ប្រេង​របស់​អ៊ីរ៉ង់​លោក  Bijan Namdar Zanganeh បាន​លើក​ឡើង​ផង​ដែរ​ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ នឹង​មាន​ក្តី​សង្ឃឹម​ខ្ពស់​ពី​បណ្តា​ប្រទេស​ជា​សមាជិក។
ងាក​ទៅ​មើល​តម្លៃ​ជួញដូរ​មាស​វិញ គេ​សង្កេត​ឃើញ​ថា មុខ​ទំនិញ​មួយ​នេះ​កំពុង​បន្ត​ធ្លាក់​ថ្លៃ​ខិត​ជិត​មករក​តម្លៃ ១ ២០០ ដុល្លារ​ក្នុង​មួយ​អោន។ នៅ​ថ្ងៃ​នេះ វា​មាន​ការ​ប្រែប្រួល​តិចតួច​ដែល​ត្រូវ​បាន​ជួញដូរ​មក​ក្នុង​​តម្លៃ ១ ២០៨,៣៨ ដុល្លារ​ក្នុង​មួយ​អោន ក្រោយ​ធ្លាក់​ថ្លៃ​អស់ ១,៦% កាល​ពី​សប្តាហ៍​មុន។ ការ​ឡើង​ថ្លៃ ប្រាក់​ដុល្លារ គឺ​ជា​សញ្ញាណ​អាក្រក់​មួយ​ធ្វើ​ឲ្យ​ដុល្លារ​ធ្លាក់​ថ្លៃ៕
ប្រភព៖ Bloomberg

កំពុងត្រូចការការងារមែនទេ​​ ? ចុច​ លីងខាងក្រោមនេះ
https://askapgold.com/ib/index?ref=1352
 For More Detail Contact: 098 24 20 18  

No comments:

Post a Comment