Friday, November 18, 2016

មាស​បន្ត​​ធ្លាក់​ថ្លៃ​​ជិត​ដល់​តម្លៃ ១ ២០០ ដុល្លារ​​ក្នុង​មួយ​អោន



មាស​បន្ត​​ធ្លាក់​ថ្លៃ​​ជិត​ដល់​តម្លៃ ១ ២០០ ដុល្លារ​​ក្នុង​មួយ​អោន​

18-Nov-2016
មាស​បាន​បន្ត​​ធ្លាក់​ថ្លៃ​ជិត​ដល់​តម្លៃ ១ ២០០ ដុល្លារ​ក្នុង​មួយ​អោន​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ក្រោយ​មាន​សញ្ញាណ​ល្អ​ពី​សេដ្ឋកិច្ច​អាមេរិក និង ក្រោយ​មាន​ការ​ប្រកាស​របស់​លោក​ស្រី Yellen ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​​ថា ការ​ដំឡើង​អត្រា​ការប្រាក់​អាច​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​​នេះ។
ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​មហាអំណាច​ខាងលើ​កាល​ពី​ដើម​ខែ​​កន្លង​ទៅ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មិន​មាន​អ្វី​ជះឥទ្ធិពល​​ខ្លាំង​ធ្វើ​ឲ្យ​​ធនាគារ​កណ្តាល​អាមេរិក​ទម្លាក់​ចោល​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ដំឡើង​អត្រា​ការប្រាក់​នៅ​ខែ​ធ្នូ​ខាងមុខ​នោះ​ឡើយ។
ការ​ជួញដូរ​មាស​បាន​​ធ្លាក់​ថ្លៃ​អស់ ០,៨% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២១៥,៥០ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ដល់​កម្រិត​តម្លៃ​ទាប​បំផុត​ ១ ២១០,៧៣ ​ដុល្លារ​​​កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា។ នៅ​ទីផ្សារ​អាមេរិក ការ​ជួញដូរ​មាស​បាន​ធ្លាក់​ថ្លៃ​ ០,៦% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២១៦,៩០ ដុល្លារ​ក្នុង​មួយ​អោន។
​​
ការ​ធ្លាក់​ថ្លៃ​នេះ​ក៏​ដោយសារ​តែ​ប្រាក់​ដុល្លារ​កំពុង​ឡើង​ថ្លៃ នៅ​មុន​ពេល​មាន​ការ​ដំឡើង​អត្រា​ការប្រាក់​ចូល​មក​ដល់ ដែល​នេះ​​បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​តម្លៃ​មាស៕
ប្រភព៖ CNBC 
កំពុងត្រូចការការងារមែនទេ​​ ? ចុច​ លីងខាងក្រោមនេះ
  https://askapgold.com/ib/index?ref=1352
 For More Detail Contact: 098 24 20 18  

No comments:

Post a Comment