Friday, November 18, 2016

ផ្សារភាគហ៊ុន​អាមេរិក​​ឡើង​ថ្លៃ​ក្នុង​កំណត់ត្រា​មិន​ធ្លាប់​មាន



ផ្សារភាគហ៊ុន​អាមេរិក​​ឡើង​ថ្លៃ​ក្នុង​កំណត់ត្រា​មិន​ធ្លាប់​មាន

18-Nov-2016
ផ្សារភាគហ៊ុន​អាមេរិក​បាន​ឡើង​ថ្លៃ​​ក្នុង​​កំណត់​ត្រា​មួយ​​មិន​ធ្លាប់​មាន​​​កាល​ពី​យប់​មិញ ខណៈ​ដែល​ទិន្នន័យ​សេដ្ឋកិច្ច​​​របស់​ខ្លួន​មាន​សញ្ញាណ​ល្អ​ទៅ មុខ និង ​ទទួល​បាន​ភ្លើង​ខៀវ​លើ​​គោលនយោបាយ​​ដំឡើង​​អត្រា​ការប្រាក់​​​ពី​ធនាគារ​កណ្តាល​​អាមេរិក​នៅ​ខែ​ក្រោយ​​នេះ។
ព័ត៌មាន​ទាំង​នេះ ញាំង​ឲ្យ​ទីផ្សារ​ជួញដូរ​ភាគហ៊ុន​​នានា​របស់​មហាអំណាច​ខាងលើ​ងើប​ឡើង​ព្រមៗ​គ្នា​ ក្នុង​នោះ​ផ្សារភាគហ៊ុន S&P 500 ឡើង​ថ្លៃ​​ទៀត​ដល់​តម្លៃ​ក្នុង​កំណត់​ត្រា​មិន​ធ្លាប់​មាន​ចំនួន ០,៧% ខណៈ​ដែល​ផ្សារភាគហ៊ុន Dow Jones បាន​ឡើង​ថ្លៃ ០,២%។ ចំណែក​ផ្សារភាគហ៊ុន  Nasdaq បាន​ឡើង​ថ្លៃ ០,៧% កៀក​នឹង​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។
កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​ គឺ​លោក​ស្រី Janet Yellen បាន​មាន​ប្រសាសន៍​ថា ការ​ដំឡើង​អត្រា​ការប្រាក់​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ តាម​ប្រសាសន៍​របស់​លោក​ស្រី ការ​ដំឡើង​អត្រា​ការប្រាក់​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ខែ​ធ្នូ​​នេះ។
ងាក​ទៅ​មើល​ទិន្នន័យ​សេដ្ឋកិច្ច​អាមេរិក​បាន​បង្ហាញ​ថា អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ហួស​ការ​រំពឹង​ទុក​កាល​ពី​សប្តាហ៍​មុន​​ដល់​ចំនួន​មួយ​ទាប​បំផុត​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​៤៣ ឆ្នាំ​កន្លង​មក​នេះ។ ចំណែក​ចំនួន​អតិផរណា​លើ​ទំនិញ​ប្រើប្រាស់​បាន​កើន​ឡើង​​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ចុងក្រោយ​គិត​ត្រឹម​ខែ​តុលា​កន្លង​ទៅ ដែល​អាច​ជា​មូលហេតុ​ការ​ដំឡើង​អត្រា​ការប្រាក់​​ទំនង​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ពេល​ឆាប់ៗ៕
ប្រភព៖ investing
កំពុងត្រូចការការងារមែនទេ​​ ? ចុច​ លីងខាងក្រោមនេះ
https://askapgold.com/ib/index?ref=1352
 For More Detail Contact: 098 24 20 18

No comments:

Post a Comment