Monday, November 28, 2016

មាស​ហក់​ឡើង​វិញ​ជិត ១ ២០០ ដុល្លារ​ក្នុង​មួយ​អោន


មាស​ហក់​ឡើង​វិញ​ជិត ១ ២០០ ដុល្លារ​ក្នុង​មួយ​អោន

28-Nov-2016
មាស​ហាក់​ឡើង​ថ្លៃ​ខិត​ទៅ​រក​តម្លៃ ១ ២០០​ដុល្លារ​វិញ​នៅ​ពេល​បើក​ការ​ជួញដូរ​ក្នុង​ទីផ្សារ​អាស៊ី​នៅ​ព្រឹក​នេះ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​​កាល​ពី​សប្តាហ៍​មុន​ដោយសារ​តែ​មាន​ស្ថានភាព​ប្រែប្រួល​នៅ​ក្នុង​នយោបាយ​សេដ្ឋកិច្ច​អាមេរិក។
តម្លៃ​របស់​វា​បាន​ត្រូវ​ជួញដូរ​ក្នុង​តម្លៃ ១ ១៩៦,៩០ ដុល្លារ​ក្នុង​មួយ​អោន ពោល​គឺ​បាន​ឡើង​ថ្លៃ​ចំនួន ១៦ ដុល្លារ​ ឬ ជាង​១% ខ្ពស់​ជាង​តម្លៃ​បិទ​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​លើ​ទីផ្សារ​ជួញដូរ Comex ទីក្រុង​ញីវយ៉ក។ យ៉ាងណាមិញ តម្លៃ​នេះ​នៅ​តែ​ធ្លាក់​ថ្លៃ​អស់ ១០% ឬ ១៤០ ដុល្លារ​ក្រោយ​ជ័យជំនះ​​របស់​លោក​ Donald Trump ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​កាល​ពី​ដើម​ខែ​នេះ​។
ហាងឆេង​មាស​បាន​ធ្លាក់​ចុះ​ នៅ​ពេល​ដែល​មាន​ដំណឹង​ថា លោក Trump មាន​គោលនយោបាយ​ថ្មី​ គ្រោង​ចាយ​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ​លើ​កំណែទម្រង់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ដែល​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ចំណាយ​ខ្ពស់ អាច​បង្ខំ​ឲ្យ​ធនាគារ​កណ្តាល​សម្រេច​ដំឡើង​អត្រា​ការប្រាក់​នៅ​​ខែ​ក្រោយ​នេះ និង​អាច​ជួយ​ឲ្យ​ប្រាក់​ដុល្លារ​ងើប​ឡើង​វិញ។
គេ​នៅ​ចាំ​បាន​ថា កាល​ពី​​ខែ សីហា ឆ្នាំ ២០១១ កន្លង​ទៅ​ តម្លៃ​មាស​បាន​ហក់​ឡើង​ថ្លៃ​ដល់​កំណត់​ត្រា​មិន​ធ្លាប់​មាន​មួយ​រហូត​ដល់ ១ ៩០០ ដុល្លារ​ក្នុង​មួយ​អោន​។ ប៉ុន្តែ​បាន​​ធ្លាក់​វិញ​មក​ដល់​តម្លៃ ១ ៣៥៣ ដុល្លារ​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១២ មុន​នឹង​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​បច្ចុប្បន្ន៕
ប្រភព៖ Bloomberg 
 
https://askapgold.com/ib/index?ref=1352
 For More Detail Contact: 098 24 20 18  

 

No comments:

Post a Comment