
ងាកទៅមើលលុយវ៉ុនរបស់កូរ៉េខាងត្បូងក៏ធ្លាក់ថ្លៃដែរនៅក្នុងរយៈពេល៧ថ្ងៃមកនេះ ដែលជាការធ្លាក់ថ្លៃដ៏ច្រើនបំផុតមួយមិនធ្លាប់មានគិតចាប់តាំងពីខែកុម្ភៈមក ខណៈដែលប្រធានាធិបតីរបស់ខ្លួនកំពុងប្រឈមមុខទៅនឹងការទាមទាររបស់សមាជិកក្នុងបក្សឲ្យដកតំណែងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
យ៉ាងណាមិញ ងាកទៅមើលលុយយន់ចិនវិញ បានឆ្មក់ឱកាសឡើងថ្លៃបាន ០,២% បើប្រៀបធៀបទៅនឹងតម្លៃធ្លាក់ចុះខ្ពស់បំផុតកាលពីខែឧសភាកន្លងទៅ ខណៈដែលលុយយ៉េនជប៉ុនបានធ្លាក់ថ្លៃជាថ្មីត្រូវបានជួញដូរក្នុងតម្លៃ ១០៤,៦៨ យ៉េនក្នុងមួយដុល្លារ។ កាលពីសប្តាហ៍មុន វាត្រូវបានជួញដូរក្នុងតម្លៃ ១០៥ យ៉េនក្នុងមួយដុល្លារ នៅលើទីផ្សារអាស៊ី។
ក្រៅពីទីផ្សាររូបិយប័ណ្ណ ទីផ្សារប្រេងឆៅបានធ្លាក់ថ្លៃជាថ្មីនៅដើមសប្តាហ៍នេះ ជុំវិញការរំពឹងទុកតិចតួចរបស់អ្នកវិនិយោគពីកិច្ចប្រជុំរបស់អង្គការ OPEC កាលពីថ្ងៃសុក្រកន្លងទៅលើកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេង។ ការជួញដូរប្រេងឆៅបានធ្លាក់ថ្លៃអស់ ០,៥% ត្រូវបានជួញដូរក្នុងតម្លៃ ៤៨,៤៥ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារញីវយ៉ក៕
ប្រភព៖ Bloomberg
No comments:
Post a Comment